Tuesday 31 December 2013

សមរង្សី និង ហ៊ុនសែន ជួបគ្នាជាថ្មី



ដំណឹងថ្មីៗ

សមរង្សី​ និង ហ៊ុនសែន  និងជួបធ្វើការចរចារនៅរដ្ឋសភា ថ្ងៃទី២ មករា ២០១៤ខាងមុខនេះ ដើម្បីរកដំណោះស្រាយ​ពីការគាំង​នយោបាយ ។ យើងបានដឹងថា ការពិភាក្សានេះ គឺមានកម្មវត្ថុទៅ លើ​ការកែទម្រង់ គ​ណ កម្មការជាតិសំរាប់​ការបោះឆ្នោតតែប៉ុណ្ណោះ ដោយហ៊ុនសែន​ទាត់​ចោល នូវការ​ស្នើររបស់សមរង្សី ពីការពិភាក្សាលើបញ្ហាផ្សេងទៀត ដូច​ជាការដំ ឡើង ប្រាក់ខែ កម្មករ ឲ្យបាន ១៦០ដុល្លារមួយខែ ។

ក្រោយពីការចរចារ ៣លើករួចមកហើយ ម្តងនៅក្រោម​ស្តេចខ្ទើយ ហើយបន្ទាប់មកនៅថ្ងៃ ១៦​និង​១៧ កញ្ញា ២០១៣ រវាង ប័ក្សសង្គ្រោះជាតិ និង ប័ក្សប្រជាជន តើលទ្ធផលបាន​យ៉ាងណាខ្លះ ? ក៏ប៉ុន្តែយើងសង្កេត ឃើញថា សមរង្សី ឆ្លេឆ្លា ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា​ គ្មានគោលដៅ នយោបាយ ច្បាស់ពិតប្រាកដឡើយ ។ តើជាគំនៀបបរទេស ឬ ដែលបានបង្ខំឲ្យសមរង្សី ប្តូរទិសដៅប្រតិបត្តិ ? តើរាស្ត្រជាធំ ឬ បរទេសជាធំ ? ឯណាទៅ ដែលថាស្វែងរកភាពមិនប្រកតី នៃការបោះឆ្នោត ?​ គឺពិតជា ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា ... គឺពិតជាក្បត់ប្រជារាស្ត្រ ទៀតហើយ ! តើខ្មែរ ពលរដ្ឋ យុវជន យុវនារីខ្មែរ នៅតែ ជឿការ ភូតកុហក របស់សមរង្សី និង កឹមសុខាទៀតឬ ? សូមគិតពិចារ ណាឲ្យ បានល្អិតល្អន់ ព្រោះជាតិខ្មែរកំពុង តែជួបប្រទះនូវមហន្តរាយ ពីយួនឈ្លានពាន និង ចិនកូរ៉េតាមការអភិវឌ្ឍន៏ឥត សណ្តាប់ធ្នាប់ !


No comments:

Post a Comment