Tuesday 31 December 2013


ចរចារដើម្បីអ្វី ?

១) ចរចារដើម្បី សុំឲ្យរៀបចំប្តូរ គ.ជ.ប. ?

២) ចរចារដើម្បី សុំដំណែង រដ្ឋសភា ឬ ប្រធានគណកម្មការសំខាន់ៗក្នុងរដ្ឋសភា ?

៣) ចរចារដើម្បី សុំដំណែងអភិបាលក្រុងខ្លះដែលយល់ថាឈ្នះឆ្នោត២៨កក្កដា២០១៣​    ក្នុងខេត្តនោះ ?

៤) ចរចារដើម្បី សុំឲ្យស្វែងរកការពិតក្នុងភាពមិនប្រកដី ក្នុងការបោះឆ្នោត ២៨កក្កដា២០១៣ ?

៥) ចរចារដើម្បី សុំឲ្យបោះឆ្នោតសារជាថ្មី ?

៦) ចរចារដើម្បី ឲ្យហ៊ុនសែន និង រដ្ឋភិបាលចុះចេញពីដំណែង ?

៧) ចរចារដើម្បី សុំដំឡើងប្រាក់ខែកម្មករ ?

៨) ចរចារដើម្បី សុំធ្វើបាតុកម្ម ?

៩) ចរចារដើម្បី សុំសហការណ៏ជាមួយហ៊ុនសែន និង យួន ដើម្បីសម្លាប់ខ្មែរ ?

១១) ចរចារដើម្បី សុំសហការណ៏ចូលលួចប្លន់ជាតិខ្មែរ ដូច ហ៊ុនសែនស៊ីភី នោះឬ ?

១២) តើមាន ចរចារដើម្បី បណ្តេញយួនចេញពីស្រុកខ្មែរឬទេ ?

១៣) បើមានចរចារសុំធ្វើបាតុកម្ម សូមកុំភ្លេចសុំ ធ្វើនៅមុខស្ថានទូតយួន ផ្ទះសុខគង់ សុខអាន ម៉ែនសំអន សខេង និងមន្ត្រីជានខ្ពស់ ស៊ីភីភី ផង ! ឬក៏រកផ្លូវទៅមិនទាន់ឃើញ ?
១៤) ឬ ក៏ចង់សុំបុណ្យសក្តិ និង ងារ រដ្ឋលេខាធិការ​ ឬ អនុរដ្ឋលេខាធិការ ឲ្យដល់ក្រុមទីប្រឹក្សាខ្លួន ?
 
បើខ្ញុំមានភ្លេចចំណុចអ្វី សូមសមរង្សី និង កឹមសុខាជួយប្រាប់ផង ព្រោះជាអាថ៌កំបាំងរបស់ប័ក្ស !
ហ៊ុនសែន ទួលក្រសាំង
 



សមរង្សី និង ហ៊ុនសែន ជួបគ្នាជាថ្មី



ដំណឹងថ្មីៗ

សមរង្សី​ និង ហ៊ុនសែន  និងជួបធ្វើការចរចារនៅរដ្ឋសភា ថ្ងៃទី២ មករា ២០១៤ខាងមុខនេះ ដើម្បីរកដំណោះស្រាយ​ពីការគាំង​នយោបាយ ។ យើងបានដឹងថា ការពិភាក្សានេះ គឺមានកម្មវត្ថុទៅ លើ​ការកែទម្រង់ គ​ណ កម្មការជាតិសំរាប់​ការបោះឆ្នោតតែប៉ុណ្ណោះ ដោយហ៊ុនសែន​ទាត់​ចោល នូវការ​ស្នើររបស់សមរង្សី ពីការពិភាក្សាលើបញ្ហាផ្សេងទៀត ដូច​ជាការដំ ឡើង ប្រាក់ខែ កម្មករ ឲ្យបាន ១៦០ដុល្លារមួយខែ ។

ក្រោយពីការចរចារ ៣លើករួចមកហើយ ម្តងនៅក្រោម​ស្តេចខ្ទើយ ហើយបន្ទាប់មកនៅថ្ងៃ ១៦​និង​១៧ កញ្ញា ២០១៣ រវាង ប័ក្សសង្គ្រោះជាតិ និង ប័ក្សប្រជាជន តើលទ្ធផលបាន​យ៉ាងណាខ្លះ ? ក៏ប៉ុន្តែយើងសង្កេត ឃើញថា សមរង្សី ឆ្លេឆ្លា ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា​ គ្មានគោលដៅ នយោបាយ ច្បាស់ពិតប្រាកដឡើយ ។ តើជាគំនៀបបរទេស ឬ ដែលបានបង្ខំឲ្យសមរង្សី ប្តូរទិសដៅប្រតិបត្តិ ? តើរាស្ត្រជាធំ ឬ បរទេសជាធំ ? ឯណាទៅ ដែលថាស្វែងរកភាពមិនប្រកតី នៃការបោះឆ្នោត ?​ គឺពិតជា ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា ... គឺពិតជាក្បត់ប្រជារាស្ត្រ ទៀតហើយ ! តើខ្មែរ ពលរដ្ឋ យុវជន យុវនារីខ្មែរ នៅតែ ជឿការ ភូតកុហក របស់សមរង្សី និង កឹមសុខាទៀតឬ ? សូមគិតពិចារ ណាឲ្យ បានល្អិតល្អន់ ព្រោះជាតិខ្មែរកំពុង តែជួបប្រទះនូវមហន្តរាយ ពីយួនឈ្លានពាន និង ចិនកូរ៉េតាមការអភិវឌ្ឍន៏ឥត សណ្តាប់ធ្នាប់ !